ព័ត៌មានជាតិ

ជំនួយមនុស្សធម៍ បន្តចែកជូន ដល់ដៃទាហានជួរមុខ និងជនភៀសសឹក ជាបន្តបន្ទាប់

ឧត្ដរមានជ័យ៖ ក្រោយសង្គ្រាមស្ងប់ស្ងាត់ បន្ទាប់ពីមានបទឈប់បាញ់ រវាងយោធា កម្ពុជា-ថៃ ក្នុងស្មារតីស្រលាញ់ជាតិ សប្បុរសជាច្រើន បានបន្តនាំយកនូវស្បៀង រួមមានទាំងគ្រឿងឧបភោគបរិភោគ និងឱសថជាដើម ចែកជូនដល់កងកម្លាំងជួរមុខនិងជនភៀសសឹក ពីសង្គ្រាម ឈ្លានពានរបស់ថៃកាលពីថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៥កន្លងទៅថ្មីនេះ ។

ជាមួយនឹងសប្បុរសជនជាច្រើន លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកណ្ដាល នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកស្បៀង រួមមានមី ទឹកសុទ្ធ កាហ្វេនិងសាច់គោស្រស់ រួមទាំងថវិកាមួយចំនួន ចែកជូនដល់ ជនភៀសសឹកនៅតាមផ្លូវ និងទាហានជួរមុខ ក្នុងទិសប្រាសាទតាមន្តផងដែរ ៕

To Top