ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងសហការីបាន នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញទៅចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលរបួស ដោយសង្គ្រាមឈ្លានពានពីកងទ័ពថៃ ។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយសង្គ្រាមឈ្លានពានពីកងទ័ពថៃ ក្នុងម្នាក់ៗទទួលបានថវិកា ៤លានរៀល។

លោក ឃួង ស្រេង បានជូនពរដល់វីរៈកងទព័ជួរមុខ ដែលបានលះ បង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដី ដ៏អង់អាចក្លាហាន ប្រឆាំងទល់នឹងកងទ័ពថៃឈ្លានពាន នៅសមរភូមិព្រំដែនកម្ពុជា-ថៃ ឱ្យឆាប់ជាសះស្បើយ និងផ្តាំផ្ញើដល់វិរៈកងទព័ ដែលកំពុងសំរាកព្យាបាល នៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ សុំឱ្យបងប្អូនធ្វើចិត្តឱ្យស្ងប់ ក្នុងការមើលថែសុខភាពឱ្យបានល្អ ខណៈប្រជាពលរដ្ឋ និងចងចាំនូវវីរៈភាព ក្នុងការការពារបូរណៈភាពដែនដី កម្ពុជាយ៉ាងអង់អាចក្លាហាន ៕






