ភ្នំពេញ៖ លោក ទី នីតូរ្យ អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបប្រតិភូធុរកិច្ចនៃមជ្ឈមណ្ឌលជំរុញធុរកិច្ចអន្តរជាតិរបស់មីយ៉ាន់ម៉ា( IBPC) ប្រមាណ៥០នាក់ ដឹកនាំដោយ លោក Aik Htun ប្រធាន IBPC នៅទីស្ដីការក្រសួង។
ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសក្នុងវិស័យ សុខាភិបាល ថាមពលកកើតឡើងវិញ ពាណិជ្ជកម្ម ទេសចរណ៍ ទំនិញកម្មន្តសាល និងគ្រឿងសង្ហារឹមដែកវាយនភណ្ឌ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ។
ជាមួយគ្នានោះគណ:ប្រតិភូ IBPC បានសំដែងនូវភាពជឿជាក់ថា កម្ពុជាគឺជាទិសដៅដ៏មានសក្តានុពល និងសំខាន់សម្រាប់វិនិយោគិន និងធុរជនមកពីមីយ៉ានម៉ា៕



