ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី និងលោក មិន ស៊ីថា អភិបាលរង នៃគណៈអភិបាល ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង និយោជក នៃក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស និងអង្គភាពពាក់ព័ន្ធ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿង ឧបភោគបរិភោគ ជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ពប្រមាណ ១ ០០០គ្រួសារ ស្មើនឹង ៣ ០៩២នាក់ ដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឃុំចំនួន៨ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកស្នាក់នៅបណ្តោះអាសន្ន នៅទីតាំងមានសុវត្ថិភាព នៅវត្តឧត្តរគិរីទួលអណ្ដែត នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ៕








