ព័ត៌មានជាតិ

ភាគីថៃ ប្រគល់មកឱ្យកម្ពុជាវិញ នូវកងកម្លាំងចំនួន ២ រូបប៉ុណ្ណោះ ខណៈកម្ពុជា ជំរុញឱ្យភាគីថៃ ប្រគល់កងកម្លាំងកម្ពុជា ដែលនៅសេសសល់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃបានប្រគល់មកឱ្យកម្ពុជាវិញ នូវកងកម្លាំងចំនួន ០២ រូបប៉ុណ្ណោះ ដូច្នេះកម្ពុជា បន្តជំរុញឱ្យភាគីថៃ ប្រគល់កងកម្លាំងរបស់យើង ដែលនៅសេសសល់ដទៃទៀត ឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងការពារជាតិ៕

To Top