ព័ត៌មានជាតិ

ក្រសួងការងារ នាំយកឱកាសការងារ ៨៣០កន្លែង សម្រាប់ ប្រជាពលរដ្ឋ និងពលករខ្មែរក្នុងខេត្តតាកែវដែលទើបត្រឡប់មកពីប្រទេសថៃ

តាកែវ៖ លោក​ កាន់ ម៉ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងលោក ងួន ឌីណា អភិបាល នៃគណៈអភិបាលស្រុកគិរីវង់ តំណាងថ្នាក់ដឹកនាំខេត្តតាកែវ បានអញ្ជើញចូលរួមពិធីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៅស្រុកគិរីវង់ ខេត្តតាកែវ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ «វេទិកាការងារ» នេះបានផ្ដល់ឱកាស ដល់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស បងប្អូនពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសការងារភ្លាមៗ ជាមួយក្រុមហ៊ុន, សហគ្រាស និងរោងចក្រ ចំនួន ៤ ដែលបានចុះមកផ្ទាល់ ជាមួយនឹងឱកាសការងារចំនួន ៨៣០កន្លែង៕

To Top