ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ទទួលថវិកា និងស្បៀង បានជាបន្តបន្ទាប់ពីសប្បុរសជន ដើម្បីគាំទ្រជនភៀសសឹក និងកម្លាំងជួរមុខ

ភ្នំពេញ ៖ ក្នុងស្មារតីរួមប្រកៀកស្មាការពារជាតិ និងជួយប្រជាជនគ្រប់កាលៈទេសៈ ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បាននិងកំពុងធ្វើចលនាកៀរគរ​ ការគាំទ្រពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង ព្រមទាំងសប្បុរសជន នូវជំនួយថវិកា ស្បៀងអាហារ និងសម្ភារៈ ដើម្បីឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋជនភៀសសឹក និងកងកម្លាំងជួរមុខដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីអំពើឈ្លានពានរបស់កងទ័ពថៃ។

ផ្ដើមពីថ្ងៃទី៣០ ខែកក្កដា រហូតមកដល់ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ចលនានេះ បានទទួលការចូលរួម ឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងសប្បុរសជន នានាជាបន្តបន្ទាប់ ក្នុងនោះថវិកាទទួល បាន១៨៦.២៤៩.០០០រៀល និងប្រាក់ដុល្លារ២៨.៦៣៧ដុល្លារ អង្ករជាង២០តោន និងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀត។ នេះបើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត។

ផ្ទាំងពាណិជ្ជកម្ម

បើតាមលោក រ៉េន រតនៈ, ឧបនាយករដ្ឋមន្ត្រី និងលោកស្រី កែ សួនសុភី ស សុខា បានរួមចំណែកបរិច្ចាគថវិកា ចំនួន២ម៉ឺនដុល្លារអាម៉េរិក ថ្នាក់ដឹកនាំ និងសមាជិក ខុទ្ទកាល័យ ឯកឧត្តមអភិសន្តិបណ្ឌិត ថវិកាចំនួន ៥.៦៣៧ដុល្លារអាម៉េរិក ខណៈថ្នាក់ដឹកនាំ មន្ត្រី និងសប្បុរសជនផ្សេងទៀត ដែលបានចូលរួម ចំណែកក្នុងចលនាគាំទ្រ ប្រជាជនភៀសសឹក និងកងកម្លាំងជួរមុខតាមខ្សែបន្ទាត់ព្រំដែន ជាមួយក្រសួងមហាផ្ទៃ ។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ នៅតែបន្តទទួលការចូលរួមចំណែកបរិច្ចាគ ទាំងថវិកា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗទៀត ពីថ្នាក់ដឹកនាំ និងមន្ត្រីចំណុះក្រសួងមហាផ្ទៃ ព្រមទាំងសប្បុរសជននានា នៅទីស្តីការក្រសួង៕

To Top