ព័ត៌មានជាតិ

លោក Trump ព្រមានលោក Medvedev កំពុងដើរចូលទីតាំងដែលនាំឲ្យមានគ្រោះថ្នាក់បំផុត

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានចេញការព្រមានដល់អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ដោយហៅគាត់ថាជាមេដឹកនាំ បរាជ័យ និងព្រមានគាត់ប្រឆាំងនឹងវោហាសាស្ត្របែបវាយប្រហារនាពេលកន្លងមក។

លោក Medvedev ដែល​បច្ចុប្បន្ន​កាន់​តំណែង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​របស់​រុស្ស៊ី បាន​ច្រានចោល​ការ​យល់​ឃើញ​ថា លោក Trump ឬ​មន្ត្រី​អាមេរិក​ណា​ម្នាក់​អាច​កំណត់​ជំហរ​របស់​ក្រុង​មូស្គូ​ចំពោះ​ជម្លោះ​អ៊ុយក្រែន។

ការ​អត្ថាធិប្បាយ​របស់​លោក​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​នឹង​ការ​អំពាវនាវ​របស់​អាមេរិក​ឲ្យ​រុស្ស៊ី​ចរចា​សន្តិភាព​ឬ​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​កាន់តែ​តឹងរ៉ឹង។

លោក Trump បានធ្វើការឆ្លើយតបមួយចេញកាលពីថ្ងៃពុធនៅក្នុងការប្រកាសលើបណ្តាញសង្គម Truth Social ដែលលោកបានបញ្ចេញការខកចិត្តចំពោះការតស៊ូពីរុស្ស៊ី និងឥណ្ឌាចំពោះរបៀបវារៈពាណិជ្ជកម្មអន្តរជាតិរបស់គាត់។

បន្ថែមពីនោះលោក​បាន​អះអាង​ថា ប្រទេស​ទាំង​ពីរ​មាន សេដ្ឋកិច្ចដែលបរាជ័យរួចទៅហើយតាំងពី មុន​ពេល​ដែល​លោក Medvedev ចាកចេញ​ពី​តំណែងជាប្រធានាធិបតី។

លោក Trump បានសរសេរបែបថា៖ ចរអ្នកប្រាប់ទៅកាន់លោក Medvedev ដែលជាអតីតប្រធានាធិបតីរុស្ស៊ីដែលបរាជ័យ ដែលគិតថាគាត់នៅតែជាប្រធានាធិបតី ឱ្យមើលពាក្យរបស់គាត់។ គាត់កំពុងដើរចូលទៅក្នុងទីតាំងដ៏គ្រោះថ្នាក់ណាស់មួយចេញពីពាក្យសំដីរបស់គាត់៕

ប្រែសម្រួល៖ ស៊ុនលី

To Top