ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចតេជោ តែងតែផ្តល់ប្រឹក្សានិងរម្លឹកដល់កងទ័ព មិនត្រូវធ្វើទង្វើសាហាវព្រៃផ្សៃដើម្បីបំពេញតាមកំហឹងសងសឹកទេ។
ការលើកឡើងរបស់លោក ជា ធីរិទ្ធនេះបន្ទាប់ពីលោកបានមើលឃើញថា ប្រជាពលរដ្ឋខ្មែរមានកំហឹងនៅពេលឃើញយុទ្ធជនខ្មែរពីរនាក់ត្រូវបានភាគីថៃបញ្ជូនមកព្រឹកថ្ងៃ១ សីហា។
សម្រាប់ករណីនេះ អ្នកនាំពាក្យសម្តេចតេជោគូសបញ្ជាក់ថា សម្តេចតែងតែផ្តល់ប្រឹក្សានិងក្រើនរម្លឹកដល់វីរៈកងទ័ពយើងជាប្រចាំ ឲ្យប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវស្មារតីច្បាប់អន្តរជាតិ ស្មារតីជាមនុស្សជាតិ ពោលគឺមិនត្រូវធ្វើទង្វើសាហាវព្រៃផ្សៃដើម្បីបំពេញតាមកំហឹងសងសឹក ប្រាសចាកភាពជាមនុស្សទេ ទោះបីជាសត្រូវនៅក្នុងពេលចម្បាំង តែគេក៏ជាមនុស្សជាតិដូចគ្នាដែរ៕
