ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនៅតែបន្តចរចា ជាមួយភាគីថៃ ដើម្បីឲ្យបញ្ជូនកងទ័ពខ្មែរ ដែលនៅសល់១៨មកវិញ ឲ្យបានឆាប់ៗជាមួយសុវត្ថិភាព។
ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នាព្រឹកថ្ងៃទី២ សីហា លោកស្រីម៉ាលី សុជាតា បានឲ្យដឹងថា ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ទាំងអស់ នៅតែបន្តយកចិត្តទុកដាក់ចរចា ធ្វើយ៉ាងណាឲ្យភាគីថៃបញ្ជូនមកវិញនូវកងកម្លាំងកម្ពុជា ១៨នាក់បានឆាប់រហ័ស។
បន្ទាប់ពីកងកម្លាំងប្រដាប់ អាវុធរបស់ថៃ បានធ្វើល្បិចមកចាប់ដៃ ជាមួយទ័ពកម្ពុជា ហើយបានភ្ជង់និងក្របួចកម្លាំង ទ័ពខ្មែរទំាង២១នាក់យកទៅប្រទេសថៃ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីបទឈប់បាញ់ បានចូលជាធរមាននោះ ទ័ពថៃបានបញ្ជូនទ័ពកម្ពុជា២នាក់ត្រឡប់កាលពីព្រឹកថ្ងៃ១ សីហា ៕
