ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ ការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា-ថៃ កំពុងស្ថិតក្រោមក្រសែភ្នែក តាមដានពីអន្តរជាតិ

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ការអនុវត្តកិច្ចព្រមព្រៀង បទឈប់បាញ់ រវាងកម្ពុជា-ថៃ បានឈានដល់ថ្ងៃទី៥ ហើយគិតត្រឹមថ្ងៃទី២ ខែសីហានេះ ខណៈការអនុវត្តបទឈប់បាញ់នេះ កំពុងប្រព្រឹត្តទៅក្រោមការយកចិត្តទុកដាក់ ពីសហគមន៍អន្តរជាតិនានា ។

ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃ២ សីហា លោក ប៉ែន បូណាបានថ្លែងថា កម្ពុជាបានអនុវត្តយ៉ាងម៉ឹងម៉ាត់ ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយការតាំងចិត្តខ្ពស់ អត់ធ្មត់ ក្នុងសា្មរតីស្រឡាញ់សុខសន្តិភាព គោពតាមច្បាប់អន្តរជាតិ ព្រោះកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ក្រោមកិច្ចសម្របសម្រួល របស់ប្រទេសម៉ាឡេស៊ី ។

លោកសង្កត់ធ្ងន់ថា “ពេលនេះ ការអនុវត្តកិច្ចព្រមព្រៀងកំពុងតែប្រព្រឹត្តទៅ ក្រោមក្រសែភ្នែកតាមដានដោយយកចិត្តទុកដាក់ របស់សហគមន៍អន្តរជាតិ” ៕

To Top