ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះក្រុមអ្នកសង្កេតការណ៍ អនុព័ន្ធយោធាអាស៊ាន (អន្តរកាល)ចំនួន៧ប្រទេស នឹងអញ្ជើញទៅសង្កេតការណ៍ នៅបណ្តាទីតាំងមួយចំនួន ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់ ក្នុងនោះរួមមាន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ នៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ ។
បើតាមក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ដឹកនាំដោយអនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី នឹងមានការចូលរួមពីបណ្តាប្រទេសចំនួន៦ ដូចជា ៖ ១. ប្រទេសឥណ្ឌូនេស៊ី,២. ប្រទេសឡាវ ,៣. ប្រទេសមីយ៉ាន់ម៉ា,៤. ប្រទេសហ្វីលីពីន,៥. ប្រទេសសិង្ហបុរី,៦. ប្រទេសវៀតណាម៕
