ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងថា ក្រសួងការបរទេសថៃ ឆ្លើយតបនឹង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយបង្ហាញពីឆន្ទៈ ក្នុងការសហការជាមួយនឹងសហគមន៍ និងអង្គការអន្តរជាតិនានា ដើម្បីចុះទៅពិនិត្យមើលស្ថានភាព របស់កងទ័ពកម្ពុជាដែលកំពុងជាប់ឃុំ ៕

