ព័ត៌មានជាតិ

ក្រសួងការងារ ៖ ខេត្តកណ្តាល មានឱកាសការងារជិត ២ម៉ឺនកន្លែង (មានលេខទូរសព្ទ និងទីតាំងរោងចក្រ)

ភ្នំពេញ ៖ ដើម្បីជួយបងប្អូនប្រជាពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានចេញផ្សព្វផ្សាយពីឱកាសការងារនៅតាមរាជធានីខេត្តទូទាំងប្រទេសក្នុងនោះ ខេត្តកណ្តាល មានក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន ៨០ បានផ្តល់ឱកាសការងារជិត ២ម៉ឺនកន្លែងដែលភាគច្រើនគឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម។
ក្នុងការផ្សព្វផ្សាយក្រសួង ក៏បានលំអិតប្រភេទឱកាសការងារ ទីតាំងរោងចក្រសហគ្រាស និងលេខទំនាក់ទំនង ដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការទាក់ទងដើម្បីបានឱកាសការងារភ្លាមៗ។

ជាមួយគ្នានេះក្រសួងក៏សូមអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋនិងពលករ ដែលមានបំណងស្វែងរកការងារ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាមៗ៕

To Top