ព័ត៌មានជាតិ

៨ថ្ងៃ សមត្ថកិច្ច បង្ក្រាបក្មេងទំនើង ជាង ១០ករណី ឃាត់ខ្លួនមនុស្សជិត ៥០នាក់ បញ្ជូនទៅកាន់ពន្ធនាគារ

ភ្នំពេញ ៖ ក្នុងរយៈពេល ៨ថ្ងៃកន្លងមកនេះ គិតចាប់ពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ច បានបន្តបង្ក្រាបក្រុមក្មេងទំនើង នៅទូទាំងប្រទេស បានជាង១០ករណី និងឃាត់ខ្លួនមនុស្សបានជិត៥០នាក់ ដោយភាគច្រើនបញ្ជូនទៅកាន់ពន្ធនាគារ ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។

បើតា មអ្នកនាំពាក្យរង លទ្ធផលនៃការបង្ក្រាបក្រុមក្មេងទំនើងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ របស់សមត្ថកិច្ច អាជ្ញាធរ និងភាគីពាក់ព័ន្ធ ព្រមទាំងការចូលរួមសហការពីប្រជាពលរដ្ឋ និងអនុវត្តតាមវិធានការណ៍ប្រកបដោយភាពម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការដឹកនាំអនុវត្តយ៉ាងហ្មត់ចត់។

សូមបញ្ជាក់ថា ករណីក្មេងទំនើង ដែលសមត្ថកិច្ចបង្ក្រាបបាន ក្នុងរយៈពេល៨ថ្ងៃកន្លងមកនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង ពោធិ៍សាត់ កែប ត្បូងឃ្មុំ និងខេត្តស្វាយរៀង ។

To Top