ព័ត៌មានជាតិ

កាន់តែច្បាស់! មេស៊ីម៉ាក់ បញ្ជាក់លម្អិត ពីគ្រាប់បែកMK-84 ដែលទ័ពអាកាសថៃ ទម្លាក់លើទឹកដីកម្ពុជា

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអោយដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីតាំងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពសុីម៉ាក់ អង្គការGolden West និងអង្គការNPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេស គ្រាប់បែកនេះជាលំអិត ដោយបានបញ្ជាក់ថា គ្រាប់បែកMK-84នេះ មានលេខLot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦! ។

ប្រធានអង្គការGolden West ប្រចាំកម្ពុជា និងជាអតីតៈកងទ័ពម៉ារីន សហរដ្ឋអាមេរិក ខាងជំនាញគ្រាប់យុទ្ធភណ្ឌ ជាជំនាញខាងគ្រាប់ បែកទម្លាក់ពីយន្តហោះ នៃប្រទេស ក្នុងតំបន់នេះ បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែកMK-84នេះ ក៏បានបញ្ជាក់ អំពីអត្តសញ្ញាណ គ្រាប់បែកMK-84នេះ ផលិតនៅឆ្នាំ១៩៩៦ និងអាចសៀម ទិញពីក្រុមហ៊ុនIMI (Israel Military Industries) របស់អុីស្រាអ៊ែល បានទទួលសិទ្ធផលិត និងលក់គ្រាប់បែកត្រកូលMKនេះ ។

លោកថា គ្រាប់បែកMK-84 នេះផលិតក្នុងឆ្នាំ១៩៩៦ ដូចនេះវាមិនអាចជាគ្រាប់បែកសំណល់ ពីការទម្លាក់គ្រាប់បែក ក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៣កេីតទេ !!

លោក ហេង រតនា មានជំនឿយ៉ាងមុតមាំថា ពិភពលោកយល់ច្បាស់ណាស់ អំពីរឿងនេះ! ៕

To Top