តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុនមួយបានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី បានបញ្ជូនទៅកាន់រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃចន្ទថា ខ្លួនគ្រោងនឹងផ្តល់អាទិភាព ដល់ប្រទេសជប៉ុន ជាងប្រទេសអាល្លឺម៉ង់ ក្នុងការចរចារលើកិច្ចព្រមព្រៀង សម្រាប់ការសាងសង់ កងនាវាចម្បាំងថ្មី សម្រាប់កងទ័ពជើងទឹករបស់ខ្លួន។
កិច្ចព្រមព្រៀងនេះ ប្រសិនបើត្រូវបានបិទ បន្ទាប់ពីភាគីទាំងពីរអាចព្រមព្រៀងគ្នា លើតម្លៃបាននោះ នឹងកត់សម្គាល់ការនាំចេញ អាវុធដ៏សំខាន់ពីប្រទេសជប៉ុន បន្ទាប់ពីគម្រោង ដែលកំពុងដំណើរការរវាងប្រទេសជប៉ុន អង់គ្លេស និងអ៊ីតាលី ដើម្បីរួមគ្នាអភិវឌ្ឍយន្តហោះ ចម្បាំងជំនាន់ក្រោយ។
គម្រោងរបស់អូស្ត្រាលីទាមទារការចំណាយរហូតដល់ ១០ ពាន់លានដុល្លារអូស្ត្រាលី (៦.៤៨ ពាន់លានដុល្លារ) ដើម្បីសាងសង់នាវាចម្បាំង ១១ គ្រឿងដោយសម្លឹងឆ្ពោះទៅការនាំយកនាវាចម្បាំងដំបូងគេឱ្យដំណើរការនៅឆ្នាំ ២០២៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។
កាសែតអូស្ត្រាលី ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនីបានរាយការណ៍នៅមុនថ្ងៃដែលទីក្រុងកង់បេរ៉ា ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តក្នុងសប្តាហ៍នេះថាតើត្រូវចាប់ដៃគូជាមួយប្រទេសជប៉ុនឬប្រទេសអាឡឺម៉ង់ក្នុងគម្រោងដើម្បីជំនួសនាវាចម្បាំងប្រភេទ Anzac-class ចាស់របស់ខ្លួន។ ក្នុងការប្រកួតប្រជែងជា មួយប្រទេសអាឡឺម៉ង់លើកិច្ចព្រមព្រៀងសព្វាវុធដ៏មានសក្តានុពល ប្រទេសជប៉ុនបានស្នើរួម គ្នាក្នុងការអភិវឌ្ឍន៍នាវាចម្បាំង ដោយផ្អែកលើនាវា Mogami-class ដែលប្រើប្រាស់ដោយកង កម្លាំងស្វ័យការពារដែនសមុទ្ររបស់ខ្លួន។
ទោះជាយ៉ាងណា ក៏ដោយ នាវាចម្បាំងប្រភេទ Mogami ត្រូវបានគេជឿថាមានតម្លៃថ្លៃជាងនាវា ដែលស្នើឡើង ដោយប្រទេសអាល្លឺម៉ង់ ក៏ដូចជាជម្រើសដ៏ប្រថុយប្រថាន ដោយសារតែប្រទេសជប៉ុន មិនមានបទពិសោធន៍ ក្នុងការសាងសង់នាវាចម្បាំងនៅក្រៅប្រទេស នេះបើយោងតាម The Australian ។ ប្រទេសជប៉ុន មានច្បាប់ផ្ទេរដ៏តឹងរ៉ឹង សម្រាប់ឧបករណ៍ការពារ ដែលមានសមត្ថភាព ព្យាករណ៍ កម្រិតកម្លាំងដ៍សាហាវ ប៉ុន្តែការផ្ទេរត្រូវបានអនុញ្ញាត សម្រាប់ឧបករណ៍ទាំងនោះដែលត្រូវបានបង្កើត និងផលិតរួមគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា
