ព័ត៌មានជាតិ

ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម នាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនពលរដ្ឋភៀសសឹក និង គ្រួសារកងទ័ពជួរមុខ ១០៥ គ្រួសារ នៅស្រុកស្រីសន្ធរ

កំពង់ចាម ៖ ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយសហការី នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានអញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនមកពីបណ្តាខេត្ត ជាប់តំបន់ព្រំដែន ចំនួន ១០៥គ្រួសារ ក្នុងនេះ មានទាំងភរិយាយោធិនជួរមុខ ៧គ្រួសារ ដែលកំពុងជួបលំបាកជីវភាព បច្ចុប្បន្ន ស្នាក់នៅក្នុងឃុំ ចំនួន ១៤ នៃស្រុកស្រីសន្ធរ ។

​លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជា​ប្រធានគណ:កម្មាធិការសាខា បានឲ្យដឹងថា​​អំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាពេលនោះ ក្នុង ១គ្រួសារ រួមមាន ៖ អង្ករ ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ៤យួរ កន្ទេល១ សាប៊ូ ២ដុំ ឃីត ១សម្រាប់ មុង ១ ក្រមា ១និង ថវិកា ៥០,០០០រៀល ផងដែរ ៕

To Top