ព័ត៌មានជាតិ

SHANGHAI BAOYE សម្រេចបាននូវការ​ចាក់​បេតុង ហេដ្ឋារចនាសម្ព័ន្ធ គម្រោងខ្សែសង្វាក់ផលិតកម្មថ្មីទីពីរ នៃរោងចក្រផលិតកំប៉ុង

ក្រុមហ៊ុន  BAOSTEEL CAN MAKING (CAMBODIA) សម្រេចបាននូវការចាក់បេតុងទីតាំងសម្រាប់ដាក់បរិក្ខារ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ និងរចនាសម្ព័ន្ធគោលនៃស្ថានីយ៍តង់ស្យុងខ្ពស់និងទាប ក្នុងគម្រោងខ្សែសង្វាក់ផលិតកម្មថ្មីទីពីរនៃរោងចក្រផលិតកំប៉ុង នេះជាសញ្ញាបង្ហាញថា ការសាងសង់គម្រោងបានឈានចូលដំណាក់កាលថ្មីស្រឡាង។

ចាប់តាំងពីការចាប់ផ្តើមសាងសង់គម្រោងមក ក្រុមការងារគ្រប់គ្រងគម្រោងបានខិតខំប្រឹងប្រែងក្នុងការជំនះឧបសគ្គអាកាសធាតុដែលមានសីតុណ្ហភាពខ្ពស់ និងការសាងសង់ក្នុងរដូវវស្សា តាមរយៈការរៀបចំផែនការកាលវិភាគសាងសង់យ៉ាងហ្មត់ចត់ ដោយអនុវត្តការគ្រប់គ្រងសន្និធិ (Inventory) ដែលយោងទៅតាម “ការប្រជុំប្រចាំថ្ងៃ ការជំនះឧបសគ្គប្រចាំខែ និងបូកសរុបប្រចាំត្រីមាស” ។ ក្រុមការងារគ្រប់គ្រងបានរៀបចំឱ្យ “បុគ្គលិក សម្ភារៈនិងម៉ាស៊ីន” ចូលក្នុងការដ្ឋានយ៉ាងមានសណ្តាប់ធ្នាប់ ព្រមទាំងចាត់ចែងបានយ៉ាងល្អប្រសើរនូវការងារតភ្ជាប់ដំណើរការសាងសង់នានា។ ក្រុមការងារគ្រប់គ្រងសម្រេចបាននូវ “ការជំរុញ ប្រតិកម្ម និងសកម្មភាពលឿនរហ័ស” ដើម្បីធានាបាននូវការបញ្ចប់ការសាងសង់ទាន់ពេលវេលា។ ជំហ៊ានបន្ទាប់ នាយកដ្ឋានគម្រោងនឹងតាមប្រកៀកនឹងគោលដៅនៃកាលវិភាគសាងសង់ ហើយចាត់វិធានការយ៉ាងសកម្ម ជំនះរាល់ការលំបាក និងពន្លឿនការសាងសង់ ដើម្បីសម្រេចការសាងសង់ និងវាយតម្លៃ ប្រគល់-ទទួលគម្រោងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គម្រោងខ្សែសង្វាក់ផលិតកម្មថ្មីទីពីរនៃរោងចក្រផលិតកំប៉ុងរបស់ក្រុមហ៊ុន  BAOSTEEL CAN MAKING (CAMBODIA) មានទីតាំងស្ថិតនៅសួនឧស្សាហកម្មកាណាឌីយ៉ាខេត្តកំពង់ស្ពឺ ដែលមានផ្ទៃដីសាងសង់សរុប 14,336 ម៉ែត្រការ៉េ រួមមាន៖ ឃ្លាំងថ្មីទំហំ 12,580 ម៉ែត្រការ៉េ និងបន្ទប់ឧបករណ៍ជំនួយផ្សេងទៀតសរុប 1,756 ម៉ែត្រការ៉េ។

To Top