ព័ត៌មានជាតិ

ក្រសួងការងារ៖ ខេត្តស្ទឹងត្រែង សៀមរាប ឧត្តរមានជ័យ និងរតនគីរី មានឱកាសការងារជិត ៩ម៉ឺនកន្លែង (មានលេខទូរសព្ទ និងទីតាំងរោងចក្រ)

ភ្នំពេញ៖ ដើម្បីជួយបងប្អូន ប្រជាពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានចេញផ្សព្វផ្សាយ ពីឱកាសការងារនៅតាមរាជធានីខេត្តទូទាំងប្រទេសក្នុងនោះ ខេត្តស្ទឹងត្រែង សៀមរាប ឧត្តរមានជ័យ និងរតនគីរី មានក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន ៣៥ បានផ្តល់ឱកាសការងារជិត ៩ពាន់កន្លែងដែលភាគច្រើនគឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម ។
ក្នុងការផ្សព្វផ្សាយក្រសួង ក៏បានលំអិតប្រភេទឱកាសការងារ ទីតាំងរោងចក្រសហគ្រាស និងលេខទំនាក់ទំនង ដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការទាក់ទង ដើម្បីបានឱកាសការងារភ្លាមៗ ។

ជាមួយគ្នានេះក្រសួងក៏សូមអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋនិងពលករ ដែលមានបំណងស្វែងរកការងារ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាមៗ ៕

To Top