ព័ត៌មានជាតិ

ក្រសួងការងារ ៖ ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត ត្បូងឃ្មុំ និង ខេត្តបន្ទាយមានជ័យ មានឱកាសការងារ ២២ ៩៤៥កន្លែង (មានលេខទូរសព្ទ និងទីតាំងរោងចក្រ)

ភ្នំពេញ ៖ ដើម្បីជួយបងប្អូនប្រជាពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានចេញផ្សព្វផ្សាយពីឱកាសការងារនៅតាមរាជធានីខេត្តទូទាំងប្រទេសក្នុងនោះ តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត ត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ មានក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន១១៤ បានផ្តល់ឱកាសការងារ ២២ ៩៤៥កន្លែងដែលភាគច្រើនគឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម​ ។

ក្នុងការផ្សព្វផ្សាយក្រសួង ក៏បានលំអិតប្រភេទ ឱកាសការងារ ទីតាំងរោងចក្រសហគ្រាស និងលេខទំនាក់ទំនង ដើម្បីឱ្យប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងការទាក់ទង ដើម្បីបានឱកាសការងារភ្លាមៗ។

ជាមួយគ្នានេះក្រសួងក៏សូមអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋនិងពលករ ដែលមានបំណងស្វែងរកការងារ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាមៗ៕

To Top