ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា រហូតមករសៀលថ្ងៃ៦ សីហានេះ ស្ថានការណ៍នៅតំបន់ជួរមុខ ក្នុងទិសខេត្តព្រះវិហារ និងឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ ខណៈតំបន់អានសេះ ក៏មិនទាន់មានបញ្ហាអ្វីកើតឡើងដែរ បន្ទាប់ពីបន្លាលួសដែលកងទ័ពថៃ បានរាយនៅតំបន់អានសេះ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នោះ ត្រូវបានរុះរើ និងគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពផងដែរ។
ប៉ុន្តែលោកស្រីថា ទោះបីជាយ៉ាងណាក៏កងកំលាំងរបស់កម្ពុជា មានការប្រុងប្រយ័ត្នជាប់ជានិច្ច ក្នុងការឃ្លាំមើលសកម្មភាពយោធាថៃដែរ ៕
