ព័ត៌មានជាតិ

ស្ថានភាពព្រំដែនស្ងប់ស្ងាត់ ខណៈកិច្ចប្រជុំក្រុមការងារ GBC នៅម៉ាឡេស៊ី មានផលវិជ្ជមាន

ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា គិតត្រឹមវេលាម៉ោង៦ព្រឹកថ្ងៃទី៧ ខែសីហានេះ សភាពការណ៍នៅជួរមុខ តាមបន្ទាត់ព្រំដែន ក្នុងទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ ខណៈកិច្ចប្រជុំរយៈពេល៣ថ្ងៃ របស់ក្រុមការងារលេខាធិការដ្ឋាន គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ដែលភាគីទាំងពីរ បានផ្លាស់ប្តូរចំណុចសំខាន់ៗជាច្រើន ប្រកបដោយភាពវិជ្ជមាន មុនចូលដល់កិច្ចប្រជុំវិសាមញ្ញរបស់ GBC ដែលកំពុងដំណើរការនៅព្រឹកនេះ៕

To Top