ព័ត៌មានជាតិ

កិច្ចប្រជុំ GBC ត្រូវបានបើកទ្វា ស្របពេលយោធាថៃ បន្តរំលោភអធិបតេយ្យកម្ពុជា ក្នុងតំបន់អានសេះ…

ម៉ាឡេស៊ី៖ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្ដើម ស្របពេលដែលក្រុមយោធាថៃ បន្តរំលោភអធិបតេយ្យកម្ពុជា ក្នុងតំបន់អានសេះ…។

កិច្ចប្រជុំនេះ ប្រព្រឹត្តនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍។

ភាគីកម្ពុជា លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិនិងភាគីថៃ លោក Nattaphon Narkphanit រដ្ឋមន្រ្តីការពារជាតិស្ដីទីថៃ ។

កិច្ចប្រជុំនេះ គឺស្របពេលដែលស្ថានភាព នៅតាមបន្ទាត់ព្រំដែន ភាគីថៃ នៅតែបន្តរាយបន្លាលួស ចូលតំបន់អានសេះនៃប្រទេសកម្ពុជា និងទាហានកម្ពុជាចំនួន១៨នាក់ ដែលថៃចាប់ខ្លួន នៅមិនទាន់បានដោះលែង៕

To Top