ភ្នំពេញ ៖ លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនទូទៅវិសាមញ្ញ (GBC) រវាងកម្ពុជា និងថៃនារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ភាគីទាំងពីរបានយល់ព្រម លើបទឈប់បាញ់ដែលពាក់ព័ន្ធ នឹងសព្វាវុធគ្រប់ប្រភេទ រួមទាំងការវាយប្រហារលើជនស៊ីវិល និងវត្ថុស៊ីវិល និងគោលបំណងយោធារបស់ ភាគីណាមួយក្នុងគ្រប់ករណី និងគ្រប់វិស័យ។
ជាមួយគ្នានេះ ភាគីទាំងសងខាង ត្រូវតែជៀសវាងការបាញ់ដោយ មិនញញើតឆ្ពោះទៅរកទីតាំង ឬកងទ័ពរបស់ភាគីម្ខាងទៀត។ កិច្ចព្រមព្រៀងនេះ មិនត្រូវរំលោភបំពានក្នុង កាលៈទេសៈណាមួយឡើយ៕
