ភ្នំពេញ ៖ ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅវិសាមញ្ញ (GBC) រវាងកម្ពុជានិងថៃ គឺភាគីទាំងពីរ យល់ព្រមរក្សាការដាក់ពង្រាយ កងទ័ពបច្ចុប្បន្ន ដោយមិនមានការចល័តទៅមុខទៀតឡើយ ជាពិសេសមិនត្រូវមានចលនាទ័ព រួមទាំងការដើរល្បាតឆ្ពោះ ទៅកាន់ទីតាំងភាគីម្ខាងទៀត ។
ការយល់ព្រមនេះ ខណៈបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕
