កូឡាឡាំពួរ ៖ ក្នុងលទ្ធផល នៃការបញ្ចប់កិច្ចប្រជុំGBC នារសៀលថ្ងៃ៧ សីហា លើទឹកដីម៉ាឡេស៊ីថៃ យល់ព្រមគោរព តាមច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងការព្យាបាលទាហាន ដែលត្រូវបានចាប់ខ្លួន រួមទាំងស្ថានភាពរស់នៅ ទីជម្រក អាហារ និងការថែទាំវេជ្ជសាស្រ្ត ក្នុងករណីមានរបួស ។
ក្នុងនោះប្រសិនបើភាគីម្ខាងចង់នាំយកទាហាន ឬជនស៊ីវិល ដែលរងរបួសរបស់ខ្លួន ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រង របស់ភាគីម្ខាងទៀតមកព្យាបាលនោះ ភាគីទទួលអាចកំណត់ការឆ្លើយតបរបស់ខ្លួន ដោយផ្អែកលើសមត្ថភាព នៃគ្រឿងបរិក្ខារពេទ្យរបស់ខ្លួន រួមទាំងសម្ភារៈបរិក្ខារដែលមានស្រាប់ បុគ្គលិក ឬក្រមសីលធម៌វេជ្ជសាស្ត្រ តាមករណីនីមួយៗ ។
សម្រាប់ទាហានដែលត្រូវបានចាប់ខ្លួន នឹងត្រូវដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ បន្ទាប់ពីការបញ្ឈប់អរិភាពសកម្មស្រប តាមមាត្រា១១៨ នៃអនុសញ្ញាទីក្រុងហ្សឺណែវ នាឆ្នាំ១៩៤៩ និងវិធាន១២៨(A) នៃច្បាប់មនុស្សធម៌អន្តរជាតិទំនៀមទម្លាប់។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាព ផ្លាស់ប្តូរព័ត៌មាន និងសម្រួលដល់ការវិលត្រឡប់មកវិញប្រកបដោយសេចក្តីថ្លៃថ្នូរ និងទាន់ពេលវេលានៃបុគ្គល ដែលបានស្លាប់នៅទីតាំង ដែលបានព្រមព្រៀងគ្នា ដោយគោរពយ៉ាងពេញលេញ នូវគោលការណ៍មនុស្សធម៌ និងយុត្តាធិការ ដោយមិនឆ្លងព្រំដែន និងធានាឲ្យមានវិធានការ សមស្រប ដើម្បីកំណត់អត្តសញ្ញាណ និងគ្រប់គ្រងអ្នកស្លាប់ក្រោមលក្ខខណ្ឌអនាម័យ និងការគោរព ដោយហេតុនេះការពារ កុំឲ្យមានអ្នកស្លាប់បាត់បង់ជីវិត ៕
