ព័ត៌មានជាតិ

កម្ពុជា-ថៃ យល់ព្រមជាពិសេស លើការរក្សាទំនាក់ទំនង ជាទៀងទាត់រវាងកងទ័ព

កូឡាឡាំពួរ ៖ កម្ពុជា-ថៃបានកំណត់យល់ព្រមជាពិសេសមួយទៀត នៅត្រង់ចំណុចទី៨គឺ រក្សាទំនាក់ទំនងទៀងទាត់ រវាងគ្រប់តំបន់កងទ័ព និងតំបន់ និងអង្គភាពយោធា នៅតាមព្រំដែននៃភាគីទាំងពីរ ។ ជាមួយគ្នានេះ ភាគីទាំងពីរត្រូវខិតខំដោះស្រាយបញ្ហាទាំងអស់ ដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា ។

សម្រាប់កិច្ចព្រមព្រៀង ជាពិសេសនេះដែរ ដែលបានលើកឡើងក្នុងចំណុចទី៨ ក្នុងចំណោមទាំង១៣ចំណុចនេះ គឺភាគីទាំងពីរកោះ ប្រជុំគណៈកម្មាធិការព្រំដែនក្នុងតំបន់ (RBC) ក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ពីកិច្ចប្រជុំ GBC វិសាមញ្ញនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ក្នុងនោះម្ចាស់ផ្ទះទទួលការរៀបចំ នឹងត្រូវបានកំណត់ស្រប តាមការបង្វិលនៃការធ្វើម្ចាស់ផ្ទះធម្មតា ។

សម្រាប់ថ្នាក់រដ្ឋមន្ត្រី និងថ្នាក់នាយសេនាធិការ នៃកងកម្លាំងការពារជាតិ នៃប្រទេសទាំងពីរត្រូវ រក្សាទំនាក់ទំនងទៀងទាត់ និងដោយផ្ទាល់៕

To Top