ភ្នំពេញ ៖ ថ្នាក់ដឹកនាំកម្ពុជា-ថៃយល់ព្រមប្រគល់ឲ្យគណៈកម្មាធិការព្រំដែនក្នុងតំបន់ (RBC)រៀងៗខ្លួនដើម្បីអនុវត្តបទឈប់បាញ់ ដែលសម្របសម្រួល និងសង្កេតឃើញ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន ដឹកនាំដោយម៉ាឡេស៊ី។ ក្នុងនោះ RBCs នឹងប្រជុំជាទៀងទាត់ និងបញ្ជូនរបាយការណ៍ របស់ពួកគេទៅ GBC តាមរយៈខ្សែសង្វាក់ថ្នាក់ជាតិរៀងៗខ្លួន ។
ភាគីទាំងពីរក៏រង់ចាំ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដឹកនាំដោយម៉ាឡេស៊ី ដូចដែលភាគីទាំងពីរ បានព្រមព្រៀងគ្នានៅទីក្រុង Putrajaya នៅថ្ងៃទី២៨ កក្កដាថា ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) រួមមាន ៖ អនុព័ន្ធការពារជាតិ នៃប្រទេសសមាជិកអាស៊ាន ទទួលស្គាល់ប្រទេសថៃ ឬកម្ពុជា ហើយដឹកនាំដោយអនុព័ន្ធការពារប្រទេសម៉ាឡេស៊ី នឹងត្រូវបានបង្កើតឡើងដាច់ដោយឡែក និងឯករាជ្យនៅក្នុងប្រទេសនីមួយៗ រវាងកម្ពុជា-ថៃ។
សមាសភាពនៃ IOT របស់ប្រទេសនីមួយៗ ត្រូវបានអញ្ជើញដោយឯករាជ្យ ដោយប្រទេសម្ចាស់ផ្ទះក្នុងការពិគ្រោះយោបល់ ជាមួយម៉ាឡេស៊ី។ IOT នឹងដំណើរការដោយមិនឆ្លងកាត់ព្រំដែន ហើយនឹងធ្វើការនៅក្នុងការសម្របសម្រួល និងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយ RBCs និង GBC នៃប្រទេសនីមួយៗ ៕
