ព័ត៌មានជាតិ

លោក Trump សម្រេចចិត្តដាក់តម្លើងពន្ធគយថ្មីប្រឆាំងទំនិញពីឥណ្ឌាក្នុងទំហំដល់ទៅ២ដង

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធបន្ថែម២៥ភាគរយទៅ លើការនាំចូលពីឥណ្ឌា ដោយចង្អុលទៅការបន្តទិញប្រេងពីរុស្ស៊ី។

ការសម្រេចចិត្តនេះនឹងនាំមកនូវការយកពន្ធសរុបលើដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់អាមេរិកដល់ ៥០ភាគរយ ។

លោកប្រធានាធិបតី Donald Trump ធ្លាប់បានចោទប្រកាន់ទីក្រុង New Delhi ពីការផ្តល់ហិរញ្ញប្បទានដល់ជម្លោះអ៊ុយក្រែនតាមរយៈការទិញប្រេងពីប្រទេសរុស្ស៊ី ដោយប្តេជ្ញាថានឹងដាក់ទណ្ឌកម្មប្រទេសអាស៊ីខាងត្បូងជាមួយនឹងការពិន័យបន្ថែមសម្រាប់ទំនាក់ទំនងការពារជាតិ និងពាណិជ្ជកម្មរបស់ខ្លួនជាមួយទីក្រុងមូស្គូ លើពន្ធគយ២៥ភាគរយដែលគាត់បានដាក់កាលពីសប្តាហ៍មុន។

ក្រសួង​ការ​បរទេស​ឥណ្ឌា​បាន​ថ្កោល​ទោស​ចំណាត់​ការ​នេះ ដោយ​ហៅ​វា​ថាជារឿងអយុត្តិធម៌ មិន​សម​ហេតុផល និង​គួរធ្វើនោះទេ។

គួរឲ្យដឹងដែរថាឥណ្ឌានៅតែបញ្ជាក់ថាពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយរុស្ស៊ី គឺផ្អែកលើកត្តាទីផ្សារនិងមានគោលបំណងធានាសន្តិសុខថាមពលរបស់ប្រទេស។ សេចក្តីថ្លែងការណ៍បានព្រមានថា ទីក្រុងញូវដែលី នឹងចាត់វិធានការទាំងអស់ដែលចាំបាច់ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួនផងដែរ៕

ប្រែសម្រួល៖ ស៊ុនលី

To Top