ព័ត៌មានជាតិ

ប្រធានក្រុមអ្នកសារព័ត៌មានសេតវិមាន បង្ហាញការឈឺចាប់ របស់ពលរដ្ឋខ្មែរ ទៅកាន់ពិភពលោក

ភ្នំពេញ ៖ លោក Gary Franci ប្រធានក្រុមអ្នកសារព័ត៌មានសេតវិមាន ប្រចាំបណ្តាញ Next News Network បានបង្ហាញសារទៅកាន់ពិភពលោក ឲ្យដឹងលឺ ពីការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ។

តាមរយៈវិដេអូជិត៤នាទីរបស់លោក Gary Franci បានរៀបរាប់ជាច្រើនអំពីការចូលរួមចំណែក របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងការរកសុខសន្តិភាពឲ្យកម្ពុជា ក្រោយមានជម្លោះប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា-ថៃដែលបាន ចាប់ផ្តល់ឡើងកាលពីថ្ងៃ២៤-២៨កក្កដា ។

តាមរយៈវិដេអូនោះលោកគូសបញ្ជាក់ថា “ក្នុងនាមជាអ្នកសារព័ត៌មានសេតវិមាន ប្រចាំបណ្តាញ Next News Network ខ្ញុំមានកាតព្វកិច្ចនិយាយផ្ទាល់ទៅប្រជាជនកម្ពុជា ។ ខ្ញុំបានស្វែងយល់អំពីទុក្ខវេទនា របស់ពួកគេពីជនជាតិខ្មែរច្រើនស្លាប់ សោកនាដកម្មក្នុងរបបប្រល័យពូជសាសន៍រហូតដល់សង្រ្គាមនៅព្រំដែនថៃ ។ តែខ្ញុំក៏បានឃើញភាពរឹងមាំ និងក្តីស្រឡាញ់របស់ពួកគេចំពោះលោក Trump និងសហរដ្ឋអាមេរិក” ។

លោកបន្តថា “ហេតុនេះហើយ ខ្ញុំបានសម្រេចធ្វើការបកប្រែសារនេះទៅជាភាសាខ្មែរ ដោយប្រើបច្ចេកវិទ្យាAI ព្រោះរឿងរបស់ពួកគេទាំងអស់គ្នា គួរត្រូវបានដឹងលឺដោយពិភពលោកក្នុងសំឡេងរបស់ពួកគេទៅផ្ទាល់ ។ ការអប់រំភាពអយុត្តិធម៌ពីថៃ គួរត្រូវតែបញ្ឈប់។ ប្រទេសកម្ពុជាមានសិទ្ធិនូវសន្តិភាព។ ពិភពលោកត្រូវដឹងថាកំពុងមានអ្វីកើតឡើង។

លោក Gary Franci ក៏បានស្នើឲ្យភាគីថៃគោរពសាររបស់លោក Trump ដែលឲ្យរក្សានិងគោរពសន្តិភាព ។

ជាមួយគ្នានេះដែរ អ្នកសារព័ត៌មានសេតវិមានរូបនេះក៏បានលើកឡើងថា ពីបំណងរបស់ថ្នាក់ដឹកនាំកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានផ្ញើលិខិតផ្លូវការមួយជូនគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពលោក Donald J. Trump ប្រធានាធិបតីទី៤៥ និងទី៤៧ របស់អាមេរិកសម្រាប់ពានរង្វាន់ណូបែលសន្តិភាព ។ អ្វីកាន់តែពិសេសទៀតនោះគឺការជំរុញឲ្យប្តូរឈ្មោះផ្លូវជាតិលេខ៤ ជាឈ្មោះ “លោក ដូណាល់ ត្រាំ” (Donald Trump Highway)៕

To Top