ព្រៃវែង ៖ នៅថៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញចុះត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតនៅក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

យោងតាមរបាយការណ៍ បានឱ្យដឹងថា ស្នាក់ការច្រកទ្វារព្រំដែន អន្តរជាតិ ម៉ឺនជ័យ ដែលដំបូងឡើយ ទីតាំងនេះជាច្រករបៀង ដែលប្រជាជនរស់នៅ ទាំងសងខាងតែងតែដោះដូរទំនិញ និងកសិផលទៅវិញទៅមក។

ក្នុងអំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតជាច្រកទ្វារតំបន់ព្រំដែន ម៉ឺនជ័យនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងកម្រិតច្រកទ្វារតំបន់ ព្រំដែនម៉ឺនជ័យ ទៅជា “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឹនជ័យ” តាមលិខិតលេខ ៦៣៥ ស.ជ.ណ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី។

ច្រទ្វារនេះមានទំហំផ្ទៃដីសរុបចំនួន ៨៩,៥៧៧ម៉ែត្រការេ ហើយហេដ្ឋារចនាសម្ព័ន្ធ មានដូចជា៖ អគារបំពេញបែបបទចេញ-ចូលបណ្តោះអាសន្នចំនួន ០១ខ្នង ទំហំ៤៥x៧,៣ម៉ែត្រ ស្មើរនឹង ០៦បន្ទប់ សាងសង់ក្នុងឆ្នាំ២០១៩។ ខ្លោងទ្វាររូបប្រាសាទអង្គរវត្តចំនួន០១ ប្រវែង២២,៤ម៉ែត្រ កម្ពស់១៧ម៉ែត្រ សាងសង់ក្នុងឆ្នាំ២០២០ ។ អគារបំពេញបែបបទចេញ-ចូលជាសំណង់រឹងមាំ ចំនួន០២ខ្នង ដោយមួយខ្នងមានទំហំ៤៤x១៥ម៉ែត្រ ស្មើរនឹង ១៤បន្ទប់ សាងសង់នៅឆ្នាំ២០២០ ៕

