ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ប្រទេសចិនប្រឆាំងនឹងទង្វើរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើនយោបាយលើបច្ចេកវិទ្យាអាវុធ និងពាណិជ្ជកម្ម។
ការកត់សម្គាល់របស់លោក Guo បានធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានឲ្យដឹងថា ជនជាតិចិនពីរនាក់ត្រូវបានចោទប្រកាន់ពីបទបញ្ជូនបន្ទះឈីប AI កម្រិតខ្ពស់ ដែលផលិតដោយក្រុមហ៊ុន Nvidia ទៅកាន់ប្រទេសចិនដោយរំលោភលើការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិក។
លោកបានលើកឡើងថា “ប្រទេសចិនប្រឆាំងនឹងបញ្ហានយោបាយ និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ហើយប្រើប្រាស់វាជាអាវុធដើម្បីរារាំង និងតាមដានប្រទេសចិន។ សហរដ្ឋអាមេរិកគួរតែការពារយ៉ាងស្មោះស្ម័គ្រចំពោះសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនជាតិចិន”។
ប្រែសម្រួល ឈូក បូរ៉ា
