ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានរៀបចំ«វេទិការការងារ» ចំនួន ៣៩កន្លែង ដោយនាំយកព័ត៌មានឱកាសការងារចំនួន ៦ ៧៦០កន្លែងទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ដែលជាថ្ងៃចាប់ផ្ដើមយុទ្ធនាការរៀបចំ«វេទិកាការងារ» នៅតាមមូលដ្ឋាន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារចំនួន ៣០២លើក មានអ្នកមកទទួលព័ត៌មានឱកាសការងារចំនួន ១០០ ៣១១នាក់ និងមានអ្នកទទួលបានការងារធ្វើភ្លាមៗចំនួន ១៨ ២៧៣នាក់ពីក្រុមហ៊ុនធំៗដែលមានតម្រូវការកម្លាំងពលកម្ម៕









