ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានឆ្លៀតពេលវាយកូនគោលជាមួយការប្រុងប្រយ័ត្នខ្ពស់ ការងារព្រំដែន។

តាមរយៈគណនីហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ជាមួយSTARBUCKS (0%)ជំនួសឲ្យ100%.70%.50%.30% តាមអនុសាសន៍របស់គ្រូពេទ្យ។តាំងពីមាន សភាពការនៅព្រំដែន មកចេះស្គាល់កាហ្វេរម៉ាកល្បីឈ្មោះ និងចេះផឹកមួយថ្ងៃ២កែវ ព្រឹក១កែវល្ងាច១កែវ ដែលស្ករ០%។

សម្ដេចបន្តថា ព្រឹកនេះឆ្លៀតមកវាយកូនគោល ជាមួយដៃគូប្រកួត ទាំងអ្នកអត់ធ្មេញ ទាំងអ្នកពូកែលេងខូច។អង្គុយរាប់រយម៉ោងធ្វើឲ្យចង្កេះរឹងបន្តិច តែវាយកូនគោលនៅតែល្អ ទាំង Driver.wood.lrons.។

សម្ដេចបញ្ជាក់ថា «ទោះមកតារាងកូនគោល តែខ្ញុំនៅតែអាចចូលរួមការងារបានប្រសិនបើ មានការបន្ទាន់ណាមួយ ពិសេសខាងកងទ័ពនៅព្រំដែន។រីករាយចុងសប្តាហ៍ជាមួយ ការប្រុងប្រយ័ត្នខ្ពស់»៕
