ព័ត៌មានជាតិ

លោក ចាន់ ស៊ីណាត ឧទ្ទិសបុញ្ញាកុសល ជូនវិញ្ញាណ​ក្ខន្ធវីរៈយុទ្ធជនកងទ័ពជួបមុខ ដែលបានពលីក្នុងសមរភូមិ!

កំពង់ធំ: លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំចំណាលើ ដែលលោកតំណាងអោយលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងសហការី បានរៀបចំពិធីបុណ្យបាំងស្គូលនិងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ របស់យុទ្ធជនជួរមុខដែលបានពាក់លី ក្នុងសមរភូមិក្នុងអំឡុង ពេលបុព្វហេតុការពារបូរណៈភាពទឹកដី ព្រមទាំងបានអញ្ជើញប្រគេនទៀនព្រះវស្សានិងសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយជូនជភៀសសឹក និងពលករដែលបានធ្វើមាតុភូមិនិវត្តន៍ នៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥។

សូមបញ្ជាក់ថានៅក្នុងពិធីនេះ លោក ចាន់ ស៊ីណាត បានប្រគេននូវទៀនព្រះវស្សា១គូ ទេយ្យទានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួន និងបច្ច័យ២លានរៀលក្នុងមួយវត្ត ដល់គ្រូចៅអធិការ លោកអាចារ្យគណៈកម្មការវត្តទាំង៦នៅក្នុងឃុំចំណាលើ ហើយលោកបានជូននូវគ្រឿង ឧបភោគបរិភោគមួយចំនួនធំ ព្រមទាំងថវិកា៣ម៉ឺនរៀល ដល់ពលករដែលបានធ្វើមាតុភូមិនិវត្តន៍ និងជនភៀសសឹកចំនួន៦៣០នាក់ផងដែរ៕
ដោយសំនៀង

To Top