ព័ត៌មានជាតិ

សម្ដេចតេជោ ឆ្លើយតប comments របស់ជនជាតិថៃ យ៉ាងខ្លីថា (Don’t Thai to me)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានឆ្លើយតបទៅនឹងខមិន (comments) ជាភាសារថៃឬអង់គ្លេស ក្នុងន័យអាក្រក់ដល់កម្ពុជា យ៉ាងខ្លីថា (Don’t Thai to me)។

នៅលើគណនីហ្វេសប៊ុក នាព្រលប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ព្រឹកមុិញសម្ដេចបានបង្ហោះសកម្មភាពវាយ កូនគោលរបស់សម្ដេច។

សម្ដេចមិននឹកស្មានថាមានកាសែតថៃមួយ យកទៅចុះផ្សាយនោះទេដែលនេះ បង្ហាញឲ្យឃើញថាប្រជាជនថៃមួយ ចំនួនបានតាមដានសកម្មភាពសម្ដេចជាប្រចាំ។
សម្ដេចថា តាមការសង្កេត នៅពេលសម្ដេចបង្ហោះសារម្តងៗ មានប្រជាជនថៃលើស៥ភាគរយ ចូលមើលនិងខ្ពស់បំផុតពេលសម្ដេចបង្ហោះ សារទាក់ទងដល់ការប្រើប្រាស់ជំពាម កៅស៊ូជាអាវុធក្នុងចំណោម អ្នកចូលមើលមានប្រជាជនថៃចំនួន17.1% ចូលមើលផងដែរ។

សម្ដេចបញ្ជាក់ថា «រៀងរាល់ការបង្ហោះរបស់ខ្ញុំតែងមាន ជនជាតិថៃ ដែលអាក្រក់មួយចំនួនចូលមករំខាន ដោយការខមិន(comments) ជាភាសារថៃឬអង់គ្លេស ក្នុងន័យអាក្រក់ដល់កម្ពុជា។ ខ្ញុំមិនឲ្យបិទចោលនោះទេ តែពេលខ្លះ ខ្ញុំឆ្លើយតបខ្លីថា(Don’t Thai to me)»៕

To Top