ព័ត៌មានជាតិ

ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេន​ដល់ព្រះសង្ឃគង់ចាំ​ព្រះវស្សា​ នៅ​វត្តពោធិ៍ សត្ថារាម ហៅវត្តពោធិ៍ចិនតុង

ភ្នំពេញ៖ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោក​ ហួត​ ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ អមដោយ ប្រធាន អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានតាមបណ្តាសង្កាត់ទាំង៧ ក្នុងខណ្ឌពោធិ៍សែនជ័យ រួមជាមួយ លោក អ៊ិត ជំនិត ប្រធានក្រុមប្រឹក្សាខណ្ឌ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្រ្តីក្រោមឱវាទ បាន​នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៦៩អង្គ និងយាយជី តាជី ចំនួន ៣០នាក់ នៅវត្តពោធិ៍សត្ថារាម​ ហៅវត្តពោធិ៍ចិនតុង ស្ថិតនៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទេយ្យទានដែលបានប្រគេនរួមមាន ទៀន​ព្រះ​វស្សា ស្លាដក​ អង្ករ​ ស្ករស​ ទឹកដោះគោខាប់ ទឹកក្រូច​ ត្រីខ មី​ និង​បច្ច័យ​មួយ​ចំនួនទៀត៕

To Top