ព័ត៌មានជាតិ

រយៈពេល ៣ថ្ងៃ​ ក្រសួងការងារនាំយកឱកាសការងារ ១ ៨៥០​កន្លែង​ ទៅផ្ស​ព្វផ្សាយ​ជូនប្រជា​ពលរដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើបត្រឡប់​មក​ពីប្រទេ​សថៃ នៅក្នុង​ខេត្ត​សៀម​រាប

សៀមរាប ៖ ទីភ្នាក់ងារជាតិមុខរបរ និងការ​ងារ (NEA) នៃក្រសួ​ងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បានរៀប​ចំ«វេទិកាការងារ» ដើម្បី​នាំ​យក​ព័ត៌​មាន​ឱកាស​ការ​ងារ​ចំនួន ១ ៨៥០​កន្លែង​ទៅផ្សព្វ​ផ្សាយ​ជូន​ប្រជា​ពលរដ្ឋ និ​ង​ពលករ​ខ្មែរ​ដែលទើ​បវិល​ត្រឡប់​មក​ពីប្រទេ​សថៃ នៅ​ឃុំស្ពាន​ត្នោត ឃុំ​ល្វែង​ឬស្សី ឃុំគោក​ធ្លក​ក្រោ​ម និង​ឃុំគោក​ធ្លក​លើ ស្រុក​ជី​ក្រែង ក្នុង​ខេត្ត​សៀម​រាប ចាប់​ពីថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី៩ ខែ​សី​ហា ឆ្នាំ​២០២៥​។

ការបើកវេទិកាការងារនេះ ធ្វើឡើងក្នុង​គោល​បំណង​ផ្តល់​ឱកា​សកា​រ​ងារ ​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ និង​ពលក​រខ្មែរ​ដែល​ទើប​វិល​ត្រឡប់​មក​ពីប្រទេស​ថៃមក​ចូល​រួម​ចំនួន ៩៩៦​នាក់ និង​មាន​អ្នក​ទទួល​បាន​ ឱកា​ស​ការ​ងារ​ភ្លាមៗ​ចំនួន ១៨៥​នាក់​ពីក្រុម​ហ៊ុន​ធំៗ​ចំនួន​៤ ដែលកំ​ពុង​មាន​តម្រូវ​ ការ​កម្លាំង​ពល​កម្ម​។

លើសពី​នេះ មន្រ្តី​ក្រសួង ក៏បាន​ផ្សព្វ​ផ្សាយអំ​ពីអត្ថ​ប្រយោជ​ន៍ នៃ​រប​បស​ន្តិសុ​ខស​ង្គម និង​ការ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ ដល់​បង​ប្អូន​ប្រជាព​ល​រដ្ឋ ជាពិ​សេស​ បង​ប្អូន​ពលករ​ខ្មែរ​ ដែល​ទើ​បត្រឡប់​មក​ពីប្រទេ​សថៃ​៕

To Top