ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហេង សុផល នំាអំណោយនិង ថវិកា ជូនពលរដ្ឋរងគ្រោះ ដោយ​ខ្យល់កន្ទ្រាក់

កំពង់ធំ ៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជួបឧបទ្ទវហេតុ ដោយសារខ្យល់កន្ទ្រាក់ ​ស្ថិតនៅភូមិកែរ៉ង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ  នៅថ្ងៃទី១០ ខែសីហាឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានលើកឡើងថា ​បងប្អូនប្រជាពលរដ្ឋ បើជួបការលំបាក ឬបញ្ហាប្រឈម ដោយប្រការណាមួយ សូមបងប្អូនទំនាក់ទំនង មកអង្គភាព ស្នងការដ្ឋាននគរបាល អធិការដ្ឋាននគរបាលស្រុក ឬប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីមានមូលដ្ឋានជួយអន្តរាគមន៍ ដោះស្រាយជូនបងប្អូន បានទាន់ពេលវេលា។

ក្នុងនោះ​លោក​ បានឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ដែលរង់គ្រោះដោយសារខ្យល់កន្ត្រាក់មាន÷ ១-ផ្ទះរលំចំនួន១គ្រួសារទទួលបាន ថវិកា ២០០,០០០រៀល អង្ករ៥០គីឡូក្រាម ឃីតចំនួន ០១ កញ្ចប់។ ២-ផ្ទះរបើកដំបូលចំនួន០៥គ្រួសារ ទទួលបានថវិកា១០០,០០០រៀល អង្ករ៥០គីឡូក្រាម ឃីតចំនួន ០១ កញ្ចប់ផងដែរ៕ដោយសំនៀង

To Top