ព័ត៌មានជាតិ

យុវវិស្វករអាស៊ាន ជួបជុំគ្នា ដើម្បីពិភាក្សាការងារ ៤ចំណុច

ភ្នំពេញ៖ នៅថ្ងៃទី៥-៩ ខែសីហា ឆ្នាំ២០២៥ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល និងជាអនុប្រធានយុវវិស្វករកម្ពុជា បានអមដំណើរ គណៈប្រតិភូយុវវិស្វករកម្ពុជា ដឹងនាំដោយ លោក នៅ ឌីណា ប្រធានយុវវិស្វករកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំពាក់កណ្តាលអាណត្តិ នៃក្រុមប្រឹក្សាយុវវិស្វករអាស៊ាន ដោយមានការចូលរួមពីតំណាងយុវវិស្វករ នៃបណ្តាប្រទេសអាស៊ានជាច្រើនរូប។

ដោយឡែកចំពោះ ប្រតិភូយុវវិស្វករកម្ពុជា ក៏មានការអញ្ជើញចូលរួមពីយុវវិស្វករមកពីក្រសួង-ស្ថាប័ន និងក្រុមហ៊ុនឯកជនផងដែរ។

នៅក្នុងកិច្ចប្រជុំនោះដែរ យុវវិស្វករអាស៊ាន បានពិភាក្សាលើការងារដូចខាងក្រោម៖

១. បញ្ហាប្រឈម និងផែនការសកម្មភាពដើម្បីត្រៀមប្រជុំនៅសន្និសីទលើកទី៤៣ នៅប្រទេសហ្វីលីពីន ក្នុងខែតុលា ឆ្នាំ២០២៥ ខាងមុខ។

២. ចូលរួមចំណែកលើកកម្ពស់ និងបណ្តុះបណ្តាលយុវវិស្វករ ដើម្បីធានាអោយការប្រកបវិជ្ជាជីវៈវិស្វកម្មមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់។

៣. ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទាំងថ្នាក់ជាតិ និងអន្តរជាតិ។

៤. ចូលរួមចំណែក ជម្រុញការចុះបញ្ចីវិស្វករ អោយមានគោរមងារ ជាវិស្វករចុះបញ្ជី វិស្វករអាជីពជាតិ និងវិស្វករអាស៊ានជាដើម។

ជាមួយគ្នានោះគណៈប្រតិភូយុវវិស្វករកម្ពុជាបានចូលរួមយុទ្ធនាការសម្អាតបរិស្ថានពិភពលោកនៅឆ្នេរសមុទ្រដាណាង ដែលរៀបចំដោយរដ្ឋបាលខេត្តដាណាង និងស្ថាប័នវិស្វកម្មវៀតណាម៕

To Top