ព័ត៌មានជាតិ

ក្រសួងកសិកម្ម ៖ ការកាត់ពាក្យសំដីលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ ជាទង្វើមិនសមរម្យ បង្កើតជាការរើសអើងលើមន្ត្រីឆ្នើម

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការកាត់ពាក្យសំដីរបស់លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ ដោយមិនគ្រប់ជ្រុងជ្រោយ ដើម្បីយកមកចំអកនោះ គឺជាទង្វើមិនសមរម្យ បង្កើតជាការរើសអើងលើមន្ត្រីឆ្នើម។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងកសិកម្ម នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ថ្មីៗនេះ មានខ្លីបវីដេអូបង្ហោះ តាមបណ្ដាញសង្គមសរសេរបែបចំអក និងឌឺដង ថា «សម្តីរបស់ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មខេត្តបាត់ដំបង»។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ខ្លីបវីដេអូនេះគឺរូបភាពរបស់ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ ដែលកំពុងជជែកលេងជាមួយ ពុកម៉ែបងប្អូនប្រជាកសិករ ខណៈពេលដែល លោកកំពុងបំពេញបេសកកម្ម ជួយដោះស្រាយបញ្ហាតម្លៃស្រូវនៅខេត្តបាត់ដំបង។

លោក គង់ គា គឺជាមន្ត្រីដ៏សកម្មមួយរូបរបស់ក្រសួងដែលតែងតែចុះធ្វើការផ្ទាល់ជាមួយប្រជាកសិករនៅតាមមូលដ្ឋាន។ ការកាត់ពាក្យសំដីរបស់ លោក ដោយមិនគ្រប់ជ្រុងជ្រោយ ដើម្បីយកមកចំអក ឌឺដង គឺជាទង្វើមិនមិនសមរម្យ ហើយបង្កើតជាការរើសអើងលើមន្ត្រីឆ្នើមមួយរូប ដែលតែងតែធ្វើការលះបង់ ក្នុងការបំពេញការងារបម្រើប្រជាកសិករ ៕

To Top