ទូតម៉ាឡេស៊ី នាំយកសម្ភារប្រើប្រាស់ និងសម្ភារសិក្សា ជូនវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ

ភ្នំពេញ៖ លោក ស្យាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn ) ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា លោកលោក Henry Goh អគ្គនាយករងនៃក្រុមហ៊ុន Midea Cambodia បាននាំយកសម្ភារប្រើប្រាស់ និងសម្ភារសិក្សាប្រគល់ជូនវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ និងសិស្សក្រីក្រចំនួន ៥០នាក់របស់ក្រុមហ៊ុន Midea Cambodia នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ ។

ក្រុមហ៊ុន Midea Cambodia បានអបអរសាទរខួបគម្រប់ ១៥ ឆ្នាំក្នុងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងសកម្មភាពសប្បុរសធម៍សម្រាប់សង្គម Corporate Social Responsibility (CSR) ដ៏មានអត្ថន័យសំខាន់ រួមបញ្ចូលនូវការឧបត្ថម្ភម៉ាស៊ីនត្រជាក់ជាប់ជញ្ជាំង កង្ហារអគ្គិសនីជាប់ជញ្ជាំង ម៉ាស៊ីនចម្រោះទឹកក្តៅទឹកត្រជាក់ ឈុតបង់ និងបង់កៅអីថ្ម និងសម្ភារៈសិក្សា សម្រាប់សិស្សានុសិស្ស មានជីវភាពក្រខ្សត់ ទៅកាន់វិទ្យាល័យជាស៊ីមជ្រោយចង្វារ ។ ការឧបត្ថម្ភនេះមានគោលបំណងដើម្បីពង្រឹងបរិក្ខារសិក្សា និងបង្កើនបរិយាកាសរៀនសូត្រ សម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូកាន់តែមានផាសុកភាពទ្វេរដង ។
លោក Shaharuddin Bin Onn បានមានប្រសាសន៍ថា ពិតណាស់ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលក្រុមហ៊ុន MIDEA Cambodia ឧបត្ថម្ភសម្ភារៈអគ្គិសនីដល់វិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ និងបានប្រគល់កញ្ចប់ជំនួយដល់សិស្សានុសិស្សចំនួន ១២នាក់ ក្រុមហ៊ុន MIDEA Cambodia កំពុងរួមចំណែកជាវិជ្ជមានដល់សហគមន៍ តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) របស់ខ្លួន។ យុទ្ធសាស្រ្តរួមរវាងវិស័យឯកជនស្ថានទូត និងស្ថាប័នអប់រំ អាចនាំមកនូវការផ្លាស់ប្តូរ ដែលមានអត្ថន័យជ្រាលជ្រៅដល់សហគមន៍ ។ ការអប់រំ គឺជាគ្រឹះនៃការអភិវឌ្ឍន៍ប្រទេសជាតិ ហើយការរួមចំណែកនេះបានដើរតួយ៉ាងសំខាន់ក្នុងជួយបង្កើតបរិយាកាសរៀនសូត្រ ដែលសមស្រប និងកាន់តែប្រសើរឡើង។
លោក Shaharuddin Bin Onn បានបន្តថា លោកពិតជាមានមោទនភាពណាស់ ដែលធុរកិច្ចម៉ាឡេស៊ី ឬធុរកិច្ចដែលទាក់ទងនឹងម៉ាឡេស៊ី បានរួមចំណែកយ៉ាងសប្បុរស និងផ្តល់អំណោយដល់សហគមន៍ ដល់ប្រទេសម្ចាស់ផ្ទះរបស់យើង និងមិត្តភក្តិរបស់យើង ប្រជាជនកម្ពុជា ។ លោកជឿថាការរួមចំណែករបស់ MIDEA ថ្ងៃនេះឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ MIDEA និងការខិតខំប្រឹងប្រែងដ៏ថ្លៃថ្នូរ ក្នុងការរួមចំណែកជាវិជ្ជមាន ដល់សហគមន៍ដែលវាដំណើរការ ។

លោកសង្ឃឹមថា គំនិតផ្តួចផ្តើមរបស់ MIDEA ថ្ងៃនេះនឹង លើកទឹកចិត្ត និងធ្វើជាគំរូដល់អាជីវកម្មផ្សេងទៀត ដើម្បីឆ្ពោះទៅមុខ ដើម្បីចូលរួមចំណែកដោយសប្បុរស ដល់សហគមន៍ រួមទាំងសាលារៀន និងស្ថាប័នសិក្សាផ្សេងទៀតផងដែរ ។
លោក Henry Goh នាយករងក្រុមហ៊ុន Midea Cambodia ក៏បានមានប្រសាសន៍ថា តំណាងឲ្យក្រុមហ៊ុន Midea Cambodia យើងជឿជាក់ថា ការអប់រំគឺជាគ្រឹះ មួយដ៏សំខាន់ សម្រាប់ការកសាងនូវអនាគតភ្លឺស្វាង ។ ការរួមចំណែកនេះ គឺជាផ្នែកមួយនៃបេសកកម្ម របស់យើងក្នុងកា រកែលម្អនៃជីវិតរស់នៅ ហើយយើងនឹងបន្តគាំទ្រ សកម្មភាពដែលនាំមកនូវការផ្លាស់ប្តូរដ៏វិជ្ជមាន និងលើកកម្ពស់ដល់វិស័យអប់រំ នៅសាលារៀន និងសហគមន៍កម្ពុជាទូទាំងប្រទេស។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ Midea Cambodia បានបម្រើសេវាកម្មទៅកាន់គ្រួសារ និងអាជីវកម្មអស់រយៈពេល ១៥ ឆ្នាំ ដោយផ្ដល់ជម្រើសផលិតផលប្រភេទគ្រឿងប្រើប្រាស់ក្នុងផ្ទះ និងពាណិជ្ជកម្មដែលមានគុណភាពខ្ពស់ ។ ផលិតផលមានច្រើន ជម្រើសសមស្របសម្រាប់តាមតំបន់ទីក្រុង និងតំបន់ជនបទ ចាប់ពីផលិតផលប្រើប្រាស់ចាំបាច់ក្នុងគ្រួសារ និងដំណោះស្រាយ ក្នុង វិស័យការងារផ្សេងៗ ។ ជាមួយផ្នែកផ្តល់សេវាកម្មក្រោយការលក់ និងក្រុមជាងតម្លើងជំនាញជាអាជីពរបស់ Midea Cambodia ធានាបាននូវភាពទុកចិត្ត ប្រសិទ្ធភាព និង ការពេញចិត្តរបស់អតិថិជន។ ក្រោមពាក្យស្លោក “Make Yourself at Home” ក្រុមហ៊ុនមានការវិនិយោគទាំង ផ្នែកបច្ចេកវិទ្យា គុណភាព និងទំនួលខុសត្រូវចំពោះសង្គម ដើម្បីកែលម្អជីវិតប្រចាំថ្ងៃសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។
លោក អ៊ុក ប៊ុណ្ណារិទ្ធ នាយកវិទ្យាល័យ ជាស៊ីមជ្រោយចង្វារ បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភថា ការបរិច្ចាគសម្ភារៈបរិក្ខារទាំងនេះ នឹងធ្វើឲ្យមានភាពផាសុកភាព និងគុណភាពកាន់តែប្រសើរនៃបរិក្ខារសាលារៀន ដែលអត្ថប្រយោជន៍នឹងទទួលបានទាំងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ។ តាំងនាមគណៈនាយក លោកគ្រូអ្នកគ្រូ បុគ្គលិក និងសិស្ស ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Midea Cambodia និងស្ថានទូតម៉ាឡេស៊ី សម្រាប់ធ្វើឲ្យរឿងនេះក្លាយជាការពិត និងសម្រាប់ការជ្រើសរើសសាលាយើងក្នុងការទទួលនូវអំណោយដ៏មានន័យនេះ។
ព្រឹត្តិការណ៍នេះ ក៏មានការចែកសម្ភារៈឧបត្ថម្ភសិក្សាជូនដល់ សិស្សានុសិស្សដែលបានជ្រើសរើស និងការទស្សនៈកិច្ចសកម្មភាព នៅបន្ទប់សិក្សា ដែលទទួលផល ប្រយោជន៍ពីការឧបត្ថម្ភថ្មីទាំងនេះ ។ សកម្មភាពនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាអំពើសប្បុរសធម៌ក្នុងការងារសង្គម (CSR) របស់ Midea Cambodia ដែលនៅពេលខាងមុខនេះនឹងមានផែនការគាំទ្រ ទៅកាន់បណ្តា មន្ទីរពេទ្យជនបទ និងសាលាផ្សេងៗទៀតទូទាំងប្រទេសកម្ពុជា៕
