ព័ត៌មានជាតិ

ព្រះគ្រូចៅអធិការ វត្តកោះអណ្ដែត នាំអំណោយនិងថវិកា ជូនដល់វីរៈកងទ័ព និងជនភៀសសឹកទិសខេត្តឧត្តរមានជ័យ

ស្វាយរៀង៖ ព្រះតេជគុណ អ៊ំុ សុវណ្ណារិទ្ធិ ព្រះគ្រូចៅអធិការវត្តកោះអណ្ដែត ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង បានដឹកនាំព្រះសង្ឃ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់វរៈកងទ័ពដែលកំពង់ឈរជើងនៅទិស ខេត្តឧត្តរមានជ័យនិងជនភៀសសឹក។

ក្នុងឱកាសនោះ ព្រះអង្គ អ៊ំុ សុវណ្ណារិទ្ធិ បានមានសង្ឃដីកាថ្លែងអំណរអរគុណយ៉ាងជ្រោលជ្រៅ ចំពោះសប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភ តាមរយៈព្រះអង្គកន្លងមកនេះ ដើម្បីជាការរួមចំណែកជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ រួមទាំងការចូលរួមដល់ជនភៀសសឹកដែលកំពុងជម្លៀសខ្លួន ដែលត្រូវការជំនួយសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

ព្រះអង្គអ៊ំុ សុវណ្ណារិទ្ធិ សូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនដល់វីរកងទ័ពកម្ពុជា ចំពោះការលះបង់ដ៏ធំធេងមួយនេះ និងសូមជូនពរដល់វីរកងទ័ពទាំងអស់ មានសុខភាពល្អបរិបូណ៍ ឈ្នះអស់មាសសត្រូវ និងសូមបានប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សម្ភារៈដែលប្រគល់ជូនដល់កងទ័ព​ ចំនួន​ ៩​ អង្គ​ភាព​ និង​ ជនភៀសសឹក​ រួមមាន៖ អង្ករ​ចំនួន​១៧​ តោន​ មី​ ១,៥០០​កេស ទឹក​ សុីអុីវ​ ចំនួន​៣,០០០​ដប នំអន្សម​ ១,៥០០​ អន្សម នំចាំង​ ចំនួន​ ១,០០០​នំ នំបុ័ង​ចំនួន​៥,០០០​ ដេីម ទឹក​សុទ្ធ​ចំនួន​ ១,០០០យួរ បាយ​ ក្តាំង​ ចំនួន​៩០​ដុំ អេកូមចំនួន​១៣​គ្រឿង ទទទឹកដោះគោ​កូន​ក្មេង​ ចំនួន​ ១០០​កេស ថ​វិកាមួយអង្គភាព​ ចំនួន​ ៥០០,០០០រៀល ជូន​បងៗកងទ័ពផ្ទាល់​ ក្នុង​១​នាក់​ ថវិការ​ ចំនួន​៤០,០០០រៀលផងដែរ៕

To Top