ព័ត៌មានជាតិ

លោក ឆាយ ប្ញទ្ធិសែន អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រួសារកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខ ក្នុងស្រុកទឹកផុស

កំពង់ឆ្នាំង ៖ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រួសារ កងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា ថៃ ក្នុងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។

លោករដ្ឋមន្រ្ដី បានបន្តជម្រាប ជូនអំពីស្ថានការជាក់ស្តែង ដែលកំពុងកើតមានឡើននាពេលបច្ចុប្បន្ន និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ បន្តជឿជាក់លើប្រមុខដឹកនាំ ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភានៃព្រះរាជាណាចក្រកម្ពុជា និងជាមគ្គុទេសឯកនៃសន្តិភាព និងជឿជាក់ព្រមទាំងគាំទ្រ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើការដោះស្រាយបញ្ហាព្រំដែន នេះដោយសន្តិវិធិ ដោយកម្ពុជាចង់បានសន្តិភាព កម្ពុជាគោរពតាមកិច្ចព្រមព្រៀង ស្ដីពីបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ។

លោករដ្ឋមន្រ្តី បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ពទាំងអស់សូមកុំជឿ លើព័ត៌មានដែលមានប្រភពមិនច្បាស់លាស់ និងត្រូវរួបរួមសាមគ្គីគ្នាពីសមរភូមិក្រោយ ដើម្បីគាំទ្រទៅដល់យុទ្ធជន របសយើងនៅសមភូមិមុខ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្ដី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅជូនក្រុមគ្រួសារកងទ័ពដែលកំពុងឈរជើង នៅសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា ថៃ ចំនួន ៧៣ គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ២លីត្រ និងថវិកា ១០ម៉ឺនរៀល និងសម្ភារៈរួមមានក្រម៉ា ១ ,សារ៉ុង១ ,សាប៊ូ១កញ្ចប់ និងសម្ភារៈមួយចំនួនទៀត ៕

To Top