ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច អនុញ្ញាតឱ្យក្រុមការងារ សវនកម្មឯករាជ្យ ជួបពិភាក្សាការងារ វាយតម្លៃអំពីអភិបាលកិច្ច របស់ធនាគារ

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាត ឱ្យក្រុមការងារសវនកម្មឯករាជ្យ Ernst & Young (Cambodia) Ltd. ជួបពិភាក្សាការងារវាយតម្លៃអំពី អភិបាលកិច្ចរបស់ធនាគារ ក្នុងគោលបំណង ដើម្បីពង្រឹងអភិបាលកិច្ច ​និងប្រតិបត្តិការរបស់ធនាគារ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ស្របតាមផែនទីចង្អុលផ្លូវ ១០ឆ្នាំ និងផែនការអាជីវកម្ម៣ឆ្នាំរបស់ធនាគារ ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាល របស់ធនាគារ ARDB នាព្រឹកថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ៕

To Top