ព័ត៌មានជាតិ

ទូតចិន ប្រកាសថា បច្ចុប្បន្នកសិផលកម្ពុជា ១៦មុខ ត្រូវបានអនុញ្ញាតក្នុងការនាំចេញ ទៅកាន់ទីផ្សារចិន

ភ្នំពេញ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានប្រកាសថា បច្ចុប្បន្ន កសិផលកម្ពុជាចំនួន ១៦មុខ ត្រូវបានអនុញ្ញាតក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលបង្ហាញពីសន្ទុះដ៏រឹងមាំ និងសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិន។

តាមរយៈបណ្ដាញផ្លូវការ នាល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន បានឱ្យដឹងថា ការដឹកជញ្ជូនទុរេនកម្ពុជាតាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសចិន អាចរក្សាបាននូវគុណភាពនិងរសជាតិរបស់វា ដូច្នេះហើយកសិករដែលដាំដំណាំទុរេនចាត់ទុកការដឹកជញ្ជូនតាមអាកាសជាអត្ថប្រយោជន៍ដ៏សំខាន់។

លោក ទូត គូសបញ្ជាក់ថា «បច្ចុប្បន្ននេះ កសិផលកម្ពុជាចំនួន ១៦ មុខ ត្រូវបានអនុញ្ញាតិក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងនោះរួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន ដែលបង្ហាញពីសន្ទុះដ៏រឹងមាំ និងសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។

To Top