ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា-ចិន និងថៃ ជួបពិភាក្សាក្រៅផ្លូវការ នៅអាននីង ខេត្តយូណាន

ភ្នំពេញ ៖ ក្រសួងការបរទេសខ្មែរ បានប្រកាសថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាក្រៅផ្លូវការ ជាមួយលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន ៕

To Top