លោក ឆាយ ឫទ្ធិសែន ដឹកនាំក្រុមមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនា ជួសជុលផ្លូវក្រាលកៅស៊ូ និងបេតុងចំនួន៩ខ្សែ នៅខេត្តតាកែវ

តាកែវ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីបច្ចេកទេស ចុះទៅពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទ DBST ចំនួន៩ខ្សែ នៅស្រុកកោះអណ្ដែត ស្រុកត្រាំកក់ និងស្រុកសំរោង ខេត្តតាកែវ។

ផ្លូវទាំង៩ខ្សែរួមមាន ៖

-ខ្សែទី១ ៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១០,៤៨គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៣ ត្រង់ចំណុចភូមិត្រាំត្បាល់ ឃុំក្រាំងលាវស្រុកបាទី ទៅផ្លូវជាតិលេខ ២ ត្រង់ចំណុចភូមិថ្មី ឃុំរវៀងស្រុកសំរោង ដោយឆ្លងកាត់ឃុំចំនួន៣ គឺឃុំរវៀង ឃុំក្រាំងលាវ និងឃុំត្រពាំងក្រសាំង ស្រុកសំរោង និងស្រុកបាទី ។ បច្ចុប្បន្នកំពុងធ្វើការជួសជុលឡើងវិញដោយសម្រេចបាន ៦០% ។ ស្ថិតនៅក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ហៅកាត់ថា (RRIP3) ។

-ខ្សែទី២ ៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ៩ គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៣ ត្រង់ចំណុចភូមិស្រង៉ែ ឃុំឧត្ដមសូរិយា ទៅដល់ភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង មានសំណង់សិល្បការ្យចំនួន ២៦កន្លែង ដោយឆ្លងកាត់ឃុំឧត្ដមសូរិយា និងឃុំលំចង់ ស្រុកត្រាំកក់ និងស្រុកសំរោង មានប្រជាពលរដ្ឋទទួលផលចំនួន ១ ៦៨៤គ្រួសារ ស្ថិតនៅក្នុងគម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ហៅកាត់ថា (CFAVC) ដែលទើបតែចាប់ផ្តើម មានវឌ្ឋនភាប្រមាណ ៧% ។


-ខ្សែទី៣ ៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១៥,៧៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ មានសំណង់សិល្បការ្យចំនួន ១៧កន្លែង តភ្ជាប់ពីភូមិសំរោង ឃុំរមេញ ទៅដល់ភូមិដើមដូងឃុំក្រពុំឈូក ឆ្លងកាត់ឃុំចំនួន ៣ គឺ ឃុំរមេញ ឃុំព្រៃខ្លា និងឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ដែលមានអ្នកទទួលផលចំនួន ១ ៦៩១ គ្រួសារ ។ ផ្លូវនេះស្ថិតនៅក្នុងក្របខណ្ឌគម្រោងគាំទ្រនិរន្ដរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ហៅកាត់ថា (SAAMBAT) ដែលមានវឌ្ឍនភាពបានប្រមាណជាង ៥០% ។


ខ្សែទី៤ ៖ ជាប្រភេទផ្លូវក្រាលក្រួសក្រហម មានប្រវែង ៤ ៥០០ម៉ែត្រ អនុវត្តដោយកងវិស្វកម្មក្រសួងការពាជាតិ តភ្ជាប់ពីភូមិដើមដូង ឃុំក្រពុំឈូក ទៅភូមិព្រៃយុថ្កា យុំព្រៃយុថ្កា ស្រុកកោះអណ្ដែត បានបញ្ចប់កាស្ថាបនា ១០០%។
ខែទី ៥ ៖ ឈ្នោះផ្លូវ ពោន-ក្រពុំឈូក ប្រវែង ៦.៧៥០ម៉ែត្រ ទទឹងខ្នង ៦ម៉ែត្រ ប្រភេទកៅស៊ូ២ជាន់ DBST មានសំណង់សិល្បការ្យចំនួន ៥កន្លែង ចាប់ពីភូមិពោន ឃុំពេជសារ ដល់ភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត សម្រេចបានប្រមាណ ៣០%

។ ផ្លូវនេះស្ថិតនៅក្នុងក្របខណ្ឌគម្រោងគាំទ្រនិរន្ដរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ហៅកាត់ថា (SAAMBAT)។
ខ្សែទី៦ ៖ ពេជសារ-ធ្លាប្រជុំ មានប្រវែង ១២,៨៨ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ២ ត្រង់ចំណុចភូមិពេជសារ ឃុំពេជសារ ទៅដល់ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ស្ថិតនៅក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ហៅកាត់ថា (RRIP3) ។
ខ្សែទី៧ ៖ ធ្លាប្រជុំ -ឃុំរូង ក្នុងស្រុកកោះអណ្ដែត មានប្រវែង ៧,៨៨ គីឡូ ទទឹង ៦ម៉ែត្រ ស្ថិតនៅក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ហៅកាត់ថា(RRIP3) ។

ខ្សែទី៨ ៖ ផ្សារព្រៃសណ្ដែក-ត្នោតជុំ មានប្រវែង ៨.៣៧គីឡូម៉ែត្រ ទទឹង ប្រវវែង ៧ម៉ែត្រប្រភេទកៅស៊ូពីរជាន់ DBST តភ្ជាប់ពី ភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹក ទៅដល់ ភូមិ ត្នោតជុំ ឃុំ សំបួរ ស្រុកទ្រាំង ។ ជាលទ្ធផលសម្រេចបាន ៩៥%។ គម្រោងផ្លូវនេះស្ថិតនៅក្នុងក្របខណ្ឌគម្រោងគាំទ្រនិរន្ដរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ហៅកាត់ថា (SAAMBAT)។
-ខ្សែទី៩ ៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ៣គីឡូម៉ែត្រ ស្ថិតនៅភូមិព្រៃផ្អាវ ឃុំរនាមស្រុកទ្រាំង ខេត្តតាកែវ បានសាងសង់រួច ១០០%ហើយ ។

សូមជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយថាមវ័ន្ធរបស់ សម្ដេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ភារកិច្ចជូនក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការលើកកម្រិតផ្លូវជនបទឱ្យកាន់តែមានគុណភាព ពីផ្លូវក្រាលដីស ឬផ្លូវក្រាលក្រួសក្រហម ឱ្យទៅជាផ្លូវក្រាលកៅស៊ូ និងបេតុងដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងប្រើប្រាស់បានគ្រប់រដូវកាល។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់ក្រុមការងារបច្ចេកទេសដែលប្រចាំការនៅការដ្ឋាន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់បទដ្ឋានបច្ចេកទេសតាមគ្រោងប្លង់ សំដៅពង្រឹងទាំងបរិមាណ និងគុណភាព ដើម្បីប្រើប្រាស់បានយូអង្វែង ៕
