ក្រុមអ្នកសង្កេតការណ៍ អន្តរកាល៧ប្រទេស មកដល់ច្រកព្រំដែន បឹងត្រកួន

ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និង ក្រៅប្រទេសកម្ពុជា បានអញ្ជើញចុះសង្កេតការណ៍ ដល់ច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ៕






